កែប ស្រុកដំណាក់ចង្អើរ "ស្ពានព្រែក "ស្ពានដែក" ត្រូវបានអ្នកមានលុយនិងឥទ្ធិពល លុបដៃព្រែកសមុទ្រ និងចាក់ដីសាងសង់ភូមិគ្រឹះដ៏ធំស្គឹមស្កៃ !
បើតាមសំដីរបស់លោកប្រធានមន្ទីរសូរិយោដីខេត្តកែបថា.
សំណង់ក្រោម ៥០០ម៉ែត្រ មិនាដល់មន្ទីរទេ គឺត្រឹម រដ្ឋបាលស្រុក
តាមការរាយការណ៍ពីថ្នាក់ស្រុកមកថា ម្ចាស់បានរៀបចំឯកសារស្នើសុំច្បាប់ហើយ តែមិនទាន់ទទួលបានច្បាប់អនុញ្ញាតនៅឡើយ
ខណៈដៃព្រែករបស់សម្បត្តិរដ្ឋ ពុំអាចមាននរណាម្នាក់មានសិទ្ធិឈូសឆាយសង់សំណង់រឹងមាំយកជាកម្មសិទ្ធិបុគ្គលខ្លួនឯងបានឡើយ!! ចុះមូលហេតុអ្វី? បានជាសាងមុនច្បាប់អនុញ្ញាតចឹង???
ចេញផ្យាយនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ "
ខេត្តកែប÷ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខេត្តកែប ពូកគាត់សង្កេតឃើញថា មហាភូមិគ្រឺះ ដ៏ធំស្គឹមស្កៃ យ៉ាងសម្បើមមួយកន្លែង ដែលស្ថិតនៅត្រង់ចំណុចស្ពានព្រែកស្ពានដែក
ក្នុងភូមិអង្កោលឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប
កំពុងតែសាងសង់មុនច្បាប់អនុញ្ញាតបង្អួតសម្រស់យ៉ាងធំស្គឹមស្កៃ ដែលមជ្ឈដ្ឋានភ្ញៀវជាតិ និងបងប្អូនប្រជាពលរដ្ឋលាន់មាត់ថា ប្រហែលម្ចាស់មហាភូមិគ្រឹះនេះជាអ្នកមានលុយចាយលែងអស់ហើយមើលទៅ។
ខាងលើនេះមានខ្សែឬខ្នងបង្អែកក្រាស់ក្រែលហើយមើលទៅ !? ទើបអាចចាក់ដីលុបដៃព្រែកសមុទ្រ នឹងរហូតឈានដល់ការសាងសង់មហាភូមិគ្រឹះនេះ បានយ៉ាងរលូនដូច្នេះទៅបាន?
អង្គភាពសារព័ត៌មានរបស់យើងខ្ញុំ សូមស្នើសុំ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប សូមឯកឧត្តម ពិនិត្យមើល និងចាក់មន្ត្រីជំនាញ ចុះអធិការកិច្ច នៅទីតាំងចាក់ដីទន្ទ្រានលើព្រៃកោងកាងនិងការសាងសង់មហាភូមិគ្រឹះដ៏ធំស្គឹមស្កៃដែលស្ថិតនៅត្រង់ ចំណុចមាត់ (ព្រែកស្ពានដែក) ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប នេះផងឯកឧត្តម !!! ជៀសវាងមានការរិះគន់ពីមហាជនថា អ្នកដែលចាក់ដីទន្ទ្រានដីព្រៃករបស់រដ្ឋ មានខ្សែបក្សពួក ដោយឡែកប្រជាជនធម្មតា ប្រសិនបើហ៊ានតែធ្វើដូច្នេះ ច្បាស់ណាស់ថា បើមិនវាយកំទេចចោលទេហើយអាចប្រឈមនឹងផ្លូវច្បាប់ថែមទៀតផង។
អង្គភាពសារព័ត៌មានរបស់យើង ជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម ហើយធ្វើការរិះគន់ក្នុងន័យស្ថាបនា មិនមានបំណងធ្វើឲ្យប៉ះពាល់ដល់ការស្ថាប័នណាមួយ ឬបគ្គលណាមួយនោះទេ! គឺយើងធ្វើសកម្មភាពក្នុងការចូលរួមផ្ដល់ដំណឹងជូនដល់ស្ថាប័នពាក់ព័ន្ធដើម្បីជ្រាបជាព័ត៌មាន ដល់បណ្ដាថ្នាក់ដឹកនាំខេត្តកែប ក៏ដូចជាស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ!!!។
អង្គភាពសារព័ត៌មានរបស់យើងក៏រង់ចាំទទួលដំណឹង ពីប្រភពពាក់ព័ន្ធទាំងអស់គ្រប់ពេលវេលា ដើម្បីធ្វើការរាយការណ៍ដូចជាការផ្សព្វផ្សាយបន្តបន្ថែមទៀតក្នុងករណីចាំបាច់ គ្រប់ពេលវេលាស្របតាមច្បាប់ ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ ទំនាក់ទំនង់ផ្សាយពាណិជ្ជកម្ម 085 355 299 / 097 300 78 73 @









