សម្តេចតេជោ ហ៊ុន សែន កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ...
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

សម្តេចតេជោ ហ៊ុន សែន កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ...


ភ្នំពេញ៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៣០ ខែកក្កដានេះ បានសរសេរយ៉ាងដូច្នេះថា “បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។

សូមអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា។

សូមអរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរី CNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។

បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ 

ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក” ៕













Previous Post Next Post