លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ៖ តាងនាមឲ្យយុវជនគណបក្សស្រុកដំណាក់ចង្អើរទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប ដែលតែងតែផ្តល់តម្លៃ និងជឿជាក់លើសក្តានុពលរបស់យុវជនយើង
ការរៀបចំបើកវគ្គតម្រង់ទិស"ការអនុវត្តតួនាទី និងភារកិច្ចរបស់យុជនក្នុងបុព្វហេតុគណបក្សប្រជាជនកម្ពុជា" គឺពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ពីឯកឧត្ដមបណ្ឌិតប្រធាន ក្នុងការបណ្តុះបណ្តាលធនធានយុវជនខេត្តកែប ឲ្យក្លាយជាទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់បន្តវេនរបស់គណបក្ស។💐❤️
📍ទីស្នាក់ការគណបក្សខេត្តកែប,៦-១២-២០២៥

