កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបច្ឆេត ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅពន្ធនាគាររាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ ឈីម ធីដា ប្រធានពន្ធនាគាររាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបច្ឆេត ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅពន្ធនាគាររាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ វង្ស ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផៃ្ទ និងសហការី ព្រមទាំងលោក លោកស្រី អនុប្រធានពន្ធនាគារ ប្រធាន អនុប្រធានការិយាល័យ និងប្រធានផ្នែកចំណុះឱ្យពន្ធនាគាររាជធានីភ្នំពេញ ។
រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគាររាជធានីភ្នំពេញ ។
រូបភាព ៖ ពន្ធនាគាររាជធានីភ្នំពេញ


