ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត
ស្តីពីការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំសង្កាត់ និងមន្ទីរជុំវិញខេត្ត ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី អ៊ូ វណ្ណារិទ្ធ ស្នងការរងនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកវរសេនីយ៍ឯក ម៉ៅ ឡា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងឯកឧត្ដម សកលវិទ្យាធិការ តំណាងលោកអភិបាលក្រុងស្វាយរៀង និងតំណាងលោកអភិបាលស្រុកស្វាយជ្រំ តំណាងមន្ទីរសុខាភិបាលខេត្ត លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកមេបញ្ជាការ មេមេបញ្ជាការរងវរសេនាតូចព្រំដែន និងអស់លោកជាប្រធាន-អនុប្រធានគោលដៅការពារទាំងអស់។










