កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងលក់ផលិតផល រួមភេទសប្បនិមិត្ត និងថ្នាំសម្រេីប ចំនួន ៣ទីតាំង ឃាត់មនុស្សប្រុសស្រីចំនួន ៩នាក់!
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងលក់ផលិតផល រួមភេទសប្បនិមិត្ត និងថ្នាំសម្រេីប ចំនួន ៣ទីតាំង ឃាត់មនុស្សប្រុសស្រីចំនួន ៩នាក់!

 កម្លាំងអាវុធហត្ថរាជធានីភ្នំពេញឆ្មក់បង្ក្រាបទីតាំងលក់ផលិតផល រួមភេទសប្បនិមិត្ត និងថ្នាំសម្រេីប ចំនួន ៣ទីតាំង ឃាត់មនុស្សប្រុសស្រីចំនួន ៩នាក់!



(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្រ្កាបទីតាំង លក់ផលិតផល រួមភេទសប្បនិមិត្ត និងថ្នាំសម្រេីប ចំនួន៣ទីតាំងដោយឃាត់មនុស្សបឋមចំនួន៩នាក់។



ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង២២:០០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅចំនុចផ្ទះល្វែងលេខ ៣១៦D ផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែក ២ទីតាំងទៀត កម្លាំងមិនអាចប្រាប់បាន។ 





តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដោយមានការបង្ហោះចែកចាយ តាមក្រុម APP មួយចំនួនពាក់ព័ន្ធនឹងលក់ផលិតផលរួមភេទសប្បនិមិត្ត និងថ្នាំសម្រេីបមួយចំនួន ដែលផ្ទុយនឹងច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងចំនួន ៣ទីតាំង ទី១ទី២ មិនបានស្គាល់ និងទីតាំងទី៣ នៅចំនុចផ្ទះល្វែង ខណ្ឌទួលគោក ដោយឃាត់មនុស្សចំនួនប្រុសស្រី ៩នាក់ និងវត្ថុតាំងឧបករណ៍ ពាក់ព័ន្ធមួយចំនួន។ 




ពាក់ព័ន្ធករណីនេះកម្លាំងអាវុធរាជធានីភ្នំពេញ មិនទាន់អាចបញ្ជាក់ពី ចំនួនមនុស្សច្បាស់លាស់នៅទេ ខណៈដែលសមត្ថកិច្ច ថាលោកកំពុងតែអនុវត្តការងារបន្តទៀតទៅទីតាំងទី៤ផងដែរ៕

Previous Post Next Post