ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន»
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន»

 ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន»



ព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។





វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ឱ្យមានចំណេះដឹង ជំនាញបច្ចេកទេស ក្រមសីលធម៌ និងសមត្ថភាពអនុវត្តការងារជាក់ស្តែង ស្របតាមការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។









វគ្គនេះប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុប ១០៩នាក់ មកពីអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងព័ត៌មាន។



មុខវិជ្ជាសំខាន់ៗក្នុងវគ្គនេះរួមមាន៖

-ការផលិតវីដេអូឯកសារ 

-ការថតរូបភាព 

-របៀបសម្ភាសន៍ អាន និងរាយការណ៍ព័ត៌មាន 

-ការសរសេរព័ត៌មានកម្រិតបឋម និងការផលិតមាតិកា 

  សម្រាប់អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី។


តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ទំនួលខុសត្រូវ និងចូលរួមលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន។


ក្នុងឱកាសវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា៖ អ្នកសារព័ត៌មានមិនគួរសរសេរព័ត៌មានដោយចម្លងតែខ្លឹមសារចេញពីអត្ថបទសុន្ទរកថារបស់ថ្នាក់ដឹកនាំទាំងស្រុងនោះទេ ប៉ុន្តែត្រូវចេះជ្រើសរើស ចាប់យក និងស្រង់សម្តីលើចំណុចសំខាន់ៗ ចំណុចថ្មីៗដែលមានតម្លៃជាព័ត៌មាន ព្រមទាំងចំណុចដែលមានប្រយោជន៍សម្រាប់សាធារណជន។


ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា តម្លៃនៃព័ត៌មានស្ថិតនៅលើសមត្ថភាពរបស់អ្នកសារព័ត៌មាន ក្នុងការបកស្រាយបរិបទ និងរៀបចំខ្លឹមសារឱ្យមានភាពច្បាស់លាស់ ងាយយល់ និងមានសារប្រយោជន៍សម្រាប់អ្នកអាន ព្រមទាំងសង្គមជាតិ។


—————-

អត្ថបទ៖ សុភារ៉ា

រូបភាព៖ រតនា/ដេវីត


#ក្រសួងព័ត៌មាន #មន្ទីរព័ត៌មាន #បណ្តុះបណ្តាល #អប់រំ #វិស័យព័ត៌មាន

Previous Post Next Post