ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន»
ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ដោយផ្តោតលើជំនាញសំខាន់ៗ រួមមាន៖
- បច្ចេកទេសសរសេរព័ត៌មាន
- ការសម្ភាសន៍ និងការប្រមូលព័ត៌មាន
- ជំនាញថតរូប និងកែសម្រួលវីដេអូ
- ការផលិតមាតិកាឌីជីថល
- ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
ក្នុងចំណោមសិក្ខាកាមសរុប ១០៩នាក់ មានសិក្ខាកាមចំនួន ១០១នាក់ បានបំពេញវគ្គបណ្តុះបណ្តាលដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។
#ក្រសួងព័ត៌មាន #មណ្ឌលបណ្តុះបណ្តាល #មន្ទីរព័ត៌មាន #ជំនាញសារព័ត៌មាន #អ្នកសារព័ត៌មាន #បណ្តុះបណ្តាល #ព័ត៌មាន #សារព័ត៌មានកម្ពុជា














