អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកតា លាង សុន ត្រូវជាឪពុកបង្កើតរបស់លោក ឡុង ខេង អភិបាលរងស្រុកកងមាស
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកតា លាង សុន ត្រូវជាឪពុកបង្កើតរបស់លោក ឡុង ខេង អភិបាលរងស្រុកកងមាស

 អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកតា លាង សុន ត្រូវជាឪពុកបង្កើតរបស់លោក ឡុង ខេង អភិបាលរងស្រុកកងមាស



នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក លាង សុន ត្រូវជាឪពុកបង្កើតរបស់លោក ឡុង ខេង អភិបាលរងស្រុកកងមាស ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមីអដ្ឋស័ក ព.ព.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៧:៣០នាទី ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ ស្ថិតនៅ គេហដ្ឋានភូមិពែងមាសត្បូង ឃុំស្ពី ស្រុកចំការលើ។ 





ក្នុងសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាមួយលោក ឡុង ខេង និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកឪពុក ជាទីគោរពស្រឡាញ់។ 








ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសបួងសួងសដល់ដួងវិញ្ញាណក្ខន្ធរបស់លោកតា លាង សុន សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

Previous Post Next Post