កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ បចុះផ្សព្វផ្សាយ អំពីគោលនយោបាយ - ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ បចុះផ្សព្វផ្សាយ អំពីគោលនយោបាយ - ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព

 កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ បចុះផ្សព្វផ្សាយ អំពីគោលនយោបាយ - ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព



ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ បានចុះផ្សព្វផ្សាយ អំពីគោលនយោបាយ - ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង 





១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត  

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍




៤-គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង

៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ

៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព

  


ជាពិសេសការងារ ទប់ស្កាត់ បង្ក្រាបក្មេងទំនើង ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដូចខាងក្រោម៖

  -សង្កាត់រលួស ប្រជាពលរដ្ឋចំនួន ៣៦នាក់ ស្រី ២២នាក់ នៅភូមិព្រះធាតុ។

-សង្កាត់ជើងឯក សិស្សានុសិស្ស ចំនួន ៥៩នាក់ ស្រី ២៣នាក់ នៅសាលាបឋមសិក្សាអូហ្គូរ៉ាត្រកៀត៕

Previous Post Next Post