សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាមិនឲ្យមានបើកលួចលាក់លេងល្បែងស៊ីសងគ្រប់ប្រភេទចំពោះម្ចាស់ហាងលក់កាហ្វេមួយកន្លែង ក្នុងខណ្ឌប្ញស្សីកែវ!
ករណីមានសារព័ត៌មានបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ស្នើសុំឲ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យបង្រ្កាបទីតាំងបង្កប់ល្បែងសុីសងភ្នាល់ប្រដាល់តាមប៉ុស្តិ៍ទូរទស្សន៍ថៃ សិ្ថតនៅហាងការហ្វេមួយកន្លែង ផ្លូវជាតិលេខ ៥ ភូមិផ្សារតូច សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នោះហើយ។
នៅថៃ្ងទី១៧ខែឧសភាឆាំ្ន២០២៦ វេលាម៉ោង១៤:៣០នាទីរសៀលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ និងក្រុមប្រឹក្សាសងា្កត់ រួមជាមួយមេភូមិ បានចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើនេះ ហើយបានឃើញមានលក់ការហ្វេតែពុំបានឃើញមានមនុស្សចូលលេងភ្នាល់ល្បែងតាមប៉ុស្តិ៍ទូរទស្សន៍ប្រដាល់ថៃនោះទេ ហើយបន្ទាប់មកកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក៏បានធើ្វកិច្ចសន្យា អប់រំណែនាំដល់ម្ចាស់ទីតាំង ហាមលួចលាក់បង្កប់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ។
ក្រោយពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចហើយ បើក្នុងករណីម្ចាស់ទីតាំងហ៊ានលួចលាក់ឲ្យមានបើកលេងភ្នាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នឹងត្រូវប្រឈមចំពោះមុខច្បាប់៕



