ឯកឧត្តម អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីដែលត្រូវចូលនិវត្តន៍ចំនួន ៣រូប នៅក្នុងមណ្ឌលអប់រំកែប្រែទី១
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីដែលត្រូវចូលនិវត្តន៍ចំនួន ៣រូប នៅក្នុងមណ្ឌលអប់រំកែប្រែទី១

 ឯកឧត្តម អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីដែលត្រូវចូលនិវត្តន៍ចំនួន ៣រូប នៅក្នុងមណ្ឌលអប់រំកែប្រែទី១



ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីដែលត្រូវចូលនិវត្តន៍ចំនួន ៣រូប នៅក្នុងមណ្ឌលកែប្រែទី១ កម្មវិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមណ្ឌល ប្រធានការិយាល័យ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ចំណុះមណ្ឌលអប់រំកែប្រែទី១។



ក្នុងកិច្ចសំណេះសំណាលនោះ ឯកឧត្តមប្រធានមណ្ឌល ក៏ដូចជាមន្ត្រីទាំងអស់សូមអបអរសាទរ ចំពោះមន្ត្រីទាំង ០៣រូប ដែលបានចូលនិវត្តន៍ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងការបំពេញភារកិច្ច បម្រើជាតិ មាតុភូមិ ក៏ដូចជាអង្គភាពមណ្ឌលអប់រំកែប្រែទី១ បានដោយជោគជ័យ ហើយក៏ជាគំរូល្អដល់មន្ត្រីជំនាន់ក្រោយៗទៀតផងដែរ។



ថ្លៃងក្នុងពិធីនោះដែរ ឯកឧត្តមប្រធានមណ្ឌល បានផ្ដល់អនុសាសន៍ណែនាំ សំខាន់ៗ ដើម្បីពង្រឹងការងារជំនាញការិយាល័យទាំង៥ មួយចំនួនដូចខាងក្រោម:







១.គ្រប់ការិយាល័យ ត្រូវបន្តពង្រឹងវិន័យ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ

២.បន្តពង្រឹងការងារត្រួតពិនិត្យឆែកឆេរ តាមច្រក តាមកងព័ន្ធនីមួយៗ ឱ្យបានម៉ត់ចត់ ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យខានតែបាន កុំឱ្យមានលួចនាំចូលវត្ថុហាមឃាត់ចូលទៅក្នុងមណ្ឌល

៣.បន្តពង្រឹងធ្វើចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ ស្របតាមគោលការណ៍ នៃចំណាត់ថ្នាក់សន្តិសុខ

៤.ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ទាំងក្នុង និងក្រៅមណ្ឌល

៥.បន្តពង្រឹង ត្រួតពិនិត្យជាប្រចាំ ទៅលើសាច់ បន្លែ គុណភាព និងបរិមាណ 

៦.បន្តពង្រឹងការងារគ្រប់គ្រងផ្ទះមុខងាររបស់មន្ត្រីឱ្យបានល្អ។


នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ ២០២៦ នៅមណ្ឌលអប់រំកែប្រែទី១។


រូបភាព និងខ្លឹមសារ ៖ មណ្ឌលអប់រំកែប្រែទី១

Previous Post Next Post