អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ?
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ?

 អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? 



ប្រភពពីខណ្ឌឬស្សីកែវបានអោយដឹងថា នៅរសៀលថ្ងៃទី ១ខែ មិថុនា ឆ្នាំ ២០២៦ នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានដឹកនាំ មន្រ្តីនគរបាលខណ្ឌ ឬស្សីកែវ អញ្ជើញលោកឧត្ដមសេនីយ៍ទោ ហួរ សុខហេង ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់ ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ ។  



ការអញ្ជើញខ្លួននេះបានធ្វេីឡេីងបន្ទាប់ពី គណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងផ្ទះចំនួន ៤ទីតាំងស្ថិតនៅ ភូមិ ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ យប់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ ដោយឃាត់ជនបរទេសបានមួយចំនួន និង ដកហូតវត្ថុតាងរួមមានទូរស័ព្ទដៃ ៣១៣គ្រឿង កុំព្យូទ័រ ៤០គ្រឿង និងសម្ភារមួយចំនួនទៀត ។ ទីតាំងផ្ទះទាំងនេះត្រូវបានគេដឹងថាជារបស់លោកឧត្ដមសេនីយ៍ទោ ហួរ សុខហេង ។

Previous Post Next Post