សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

 សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ




(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្រេចផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ។ ការប្រកាសផ្តល់នេះ បានធ្វើឡើងក្នុងឱកាស​សម្តេ​ច​តេជោ ជួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹ​ក​នាំមន្ទីរ អង្គភាពនានាក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។



ក្នុងជំនួបនាព្រឹកថ្ងៃនេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឡើងធ្វើរបាយការណ៍​ពី​ស្ថានភាពរបស់អតីតយុទ្ធជននៅក្នុងខេត្ត ព្រមទាំងបានបង្ហាញពីការខ្វះខាតផ្ទះសម្រាប់អតីត​យុទ្ធ​ជនចំនួន១០២ខ្នងទៀត។



ក្រោយបានស្តាប់របាយការណ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ផ្ទះចំនួន​១០២​ខ្នង ជូនដល់អតីតយុទ្ធជនដែលមិនទាន់បានផ្ទះនោះ។ ផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភ​ពី​សំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង ហើយលោក ភឿន ផល្លា ចំនួន៥០ខ្នង។



អតីតយុទ្ធជន សុទ្ធសឹងជាអ្នកមានគុណបំណាញ់យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ។ ក្នុងសកម្ម​ភាពបុព្វ​ហេតុជាតិពីអតីតកាល មានអតីតយុទ្ធជនធ្លាក់ខ្លួនពិការ ហើយត្រូវរស់ជាមួយពិការ​ភាពរហូតដល់ពេលបច្ចុប្បន្ន។


តបស្នងនូវមហាគុណបំណាច់របស់អតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងការរស់នៅរបស់ពួក​គាត់។ ដើម្បីលើកកម្ពស់ជីវភាព និងបង្កការរស់នៅឱ្យបានល្អប្រសើរសមនឹងអ្វីដែលជាការ​លះ​បង់​របស់​អតីតយុទ្ធជននោះ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលនយោបាយជាដីធ្លី​សម្រាប់​​បង្ក​បង្កើនផល និងធ្វើជាលំនៅឋាន។ បន្ថែមពីលើតាមរយៈសមាគមអតីតយុទ្ធជន និង​និវត្តជន បានកៀរគរសប្បុរសជនសាងសង់ផ្ទះជូនពួកគាត់ជាបន្តបន្ទាប់។


សូមបញ្ជាក់ថា ក្នុងកំលុងពេលចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពតាមខេត្ត សម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរំលឹក​ដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់ទៅលើការរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់​ពួក​គាត់។ ជាពិសេសត្រូវគិតគូរពីការសិក្សារៀនសូត្ររបស់កូនចៅអតីតយុទ្ធជន។


សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរឱ្យរៀបចំកម្មវិធីពិសាអាហារ​ប្រចាំឆ្នាំ​ជូនអតីតយុទ្ធជន ឬអញ្ជើញគាត់ចូលរួមក្នុងកម្មវិធីនានាដែលខេត្តមាន៕

Previous Post Next Post