មណ្ឌលអប់រំកែប្រែទី១ បានរៀបចំការប្រឡងបញ្ចប់វគ្គអប់រំ កម្មវិធីសិក្សាកម្រិតមូលដ្ឋានតាមអ៉ីនធឺណិត(ប៊ីប) ដល់ទណ្ឌិតចំនួន ១៤ រូប
លោកឧត្តមអគ្គានុរក្ស.៣ សាយ ផាន់នី អនុប្រធានមណ្ឌលអប់រំកែប្រែ និងស្ដារនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្ស. ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញចុះពិនិត្យ រៀបចំការប្រឡងបញ្ចប់វគ្គអប់រំ កម្មវិធីសិក្សាកម្រិតមូលដ្ឋានតាមអ៉ីនធឺណិត(ប៊ីប) ដែលមានតម្លៃសមមូលស្មើនឹងកម្រិត ឌីប្លូម ទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា ដល់ទណ្ឌិតចំនួន ១៤ រូប។ កម្មវិធីប្រឡងនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក សម្ផស្ស ប្រធានការិយាល័យនាយកដ្ឋានបដិវត្តន៍កម្មឌីជីថល នៃក្រសួងអប់រំយុវជននិងកីឡា លោកស្រីវរអគ្គានុរក្ស.១ លឹម ចាន់សុភាព អនុប្រធានការិយាល័យ នៃនាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា និងតំណាងអង្គការស៊ីប៉ា។
ការប្រឡងរបស់សិស្សជាទណ្ឌិត ក្នុងកម្មវិធីកម្រិតមូលដ្ឋានតាមអ៉ីនធឺណិត(ប៊ីប) នេះ មានចំនួន៧មុខវិជ្ជា រួមមាន គីមីវិទ្យា ភាសាខ្មែរ រូបវិទ្យា គណិតវិទ្យា១ យេនឌ័រ មូលដ្ឋានការងារ និងគណិត២។ ចំពោះការសិក្សានេះ ក៏បានផ្ដល់អត្ថប្រយោជន៍ដល់ទណ្ឌិតទទួលបានចំណេះដឹងកម្រិតមូលដ្ឋាន ក៏ដូចជាឱកាសការងារ និងការបន្តការសិក្សានៅខាងក្រៅ ក្រោយពេលផុតទោសវិលត្រឡប់ចូលទៅរស់នៅក្នុងសហគមន៍វិញ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអនុប្រធានមណ្ឌល ក៏សូមជំរុញលើកទឹកចិត្ត ឱ្យទណ្ឌិតទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំរៀនសូត្រ និងប្រឡងឱ្យជាប់គ្រប់មុខវិជ្ជា ទៅតាមកម្មវិធីសិក្សាដែលបានផ្ដល់ជូន ទោះបីបច្ចុប្បន្នកម្មវិធីនេះ លែងមានជំនួយឧបត្ថម្ភពីអង្គការដៃគូក៏ដោយ មណ្ឌលនៅតែមានលទ្ធភាពអាចដំណើរការទៅបាន និងជំរុញឱ្យកាន់តែផុសផលបន្ថែមទៀតផងដែរ។
នៅព្រឹក ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៦ នៅមណ្ឌលអប់រំកែប្រែទី១
រូបភាព និងខ្លឹមសារ មណ្ឌលអប់រំកែប្រែទី១
Telegram Channel : t.me/CorrectionalCC1













