សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ក្នុង​ក្រុង​បាវិត
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ក្នុង​ក្រុង​បាវិត

 សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ក្នុង​ក្រុង​បាវិត។ 




ខេត្ត​ស្វាយរៀង÷ នៅថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៦ លោក​វរសេនីយ៍ឯក​ ស្រេង​ ហួត​ ស្នងការរងនគរបាលខេត្ត​ បាន​ដឹកនាំ​កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយលោក ម៉ែន អេង  អភិបាលរងខេត្តស្វាយរៀង​ និង​លោក​ ម៉ែន​ ចាន់​រ៉ា​ អភិបាល​ក្រុង​បាវិត និងដោយមានការសម្របសម្រួលពីលោក​ ហួត​ វិចិត្រ​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វេីការ​ស្រាវជ្រាវ​បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុច​វីឡា​ជួល​ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន​ ១៤នាក់ ស្រី​ ០៦នាក់ (ជាជនជាតិ​វៀតណាម) ដកហូត​វត្ថុ​តាង​រួម​មាន÷​ កំព្យូទ័រលើតុ All-In-One ,​ធុងCPU ,​ ម៉ូនីទ័រ,​ ទូរស័ព្ទដៃ និង​សម្ភារប្រេី​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។ 












បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ចូន​មក​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ក្រុមការ​ងារបានបិទ​សុីល​ ទីតាំង​បណ្ដោះអាសន្ន​។

Previous Post Next Post