ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ និងលើកទិសដៅការងារបន្ត
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ និងលើកទិសដៅការងារបន្ត

 ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ និងលើកទិសដៅការងារបន្ត




ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមណ្ឌល  ប្រធានការិយាល័យជំនាញទាំង៥ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ចំណុះមណ្ឌលអប់រំកែប្រែទី១ នៅសាលប្រជុំរបស់មណ្ឌល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២៦។








កិច្ចប្រជុំផ្ដោតសំខាន់លើមួយចំនួន រួមមាន

-ត្រៀមរៀបចំកម្មវិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងមណ្ឌលអប់រំកែប្រែទី១ ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំ មន្ត្រី ក៏ដូចជាជនជាប់ឃុំ បានចូលរួមរាប់បាត្រ បង្សុកូល ឧទ្ទិសកុសល ដល់ញាតិកាល របស់ខ្លួន ទៅតាមទំនៀមអ្នកកាន់ព្រះពុទ្ធសាសនា





-ឯកឧត្តមប្រធាន សូមឱ្យមន្ត្រីទាំងអស់ បានសប្បាយរីករាយ ក្នុងរដូវកាលកាន់បិណ្ឌភ្ជុំបិណ្ឌ បានជួបជុំក្រុមគ្រួសារ ញាតិមិត្ត ក្នុងនោះក៏សូមថែទាំសុខភាព កុំហូបគ្រឿងស្រវឹងហួសប្រមាណ ជាពិសេសកុំបើកបរក្នុងភាពស្រវឹង

-ការងារក្នុងមណ្ឌល ឃើញថាទ្រទ្រង់សភាពការណ៍បានល្អ ត្រូវបន្តខិតខំបន្ថែម និងបន្តពង្រឹងកម្លាំងមន្ត្រីតាមគោលដៅប្រចាំការនីមន្តមួយៗ

-គ្រប់ការិយាល័យ បន្តពង្រឹងវិន័យ គ្រប់គ្រងតាមដានអវត្តមានមន្ត្រី ឱ្យបានត្រឹមត្រូវ

-បន្តពង្រឹងអនុត្តភារកិច្ច តាមលិខិតបទដ្ឋានគតិយុត្តិ ច្បាប់ស្ដីពីពន្ធនាគារ សេចក្តីណែនាំ ជាពិសេសគោលការណ៍សំខាន់ៗដែលជាការងារស្នូលរបស់មណ្ឌលអប់រំកែប្រែទី១

-ការិយាល័យសន្តិសុខពន្ធនាគារ បន្តត្រួតពិនិត្យដុសលាង អាវុធ ឧបករណ៍សម្ភារៈបច្ចេកទេស ដែលបម្រើឱ្យការងារសន្តិសុខឱ្យបានល្អ និងធ្វើបច្ចុប្បន្នភាពបញ្ជីឡើងវិញ

-ឯកឧត្តមប្រធានមណ្ឌល មានផែនការដើម្បីពង្រឹងកម្លាំងមន្ត្រីបន្ថែម ក្នុងការហាត់សម អនុវត្តបាញ់គ្រាប់ពិត ការងារនេះ ឯកឧត្តមប្រធាន ក៏ធ្លាប់បានដឹកនាំមន្ត្រីទៅអនុវត្ត បាញ់គ្រាប់ពិត នៅទីតាំងព្រែកឯង ជាច្រើនដងហើយដែរ

-ឯកឧត្តមប្រធានមណ្ឌល សូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះមណ្ឌលអប់រំកែប្រែទី១ បន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងគ្រប់គ្រងម្ចាស់ការ ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក៏ដូចជាផែនការដែលមណ្ឌលដាក់ចេញ

-បន្តជំរុញការងារសិប្បកម្ម ស្វែងរកដៃគូសហការបន្ថែម ហើយមន្ត្រីផ្នែកជំនាញត្រូវបន្តពិនិត្យលិខិតបទដ្ឋានគតិយុត្តិនានា ជាមួយដៃគូសហការ មានម្ចាស់អាជីវកម្ម  ក្នុងករណីពិនិត្យឃើញថាមិនត្រឹមត្រូវស្របតាមច្បាប់ ត្រូវផ្អាកដំណើរការជាបន្ទាន់

-ឯកឧត្តមប្រធានមណ្ឌល ចង់ឱ្យការងារសិប្បកម្មមានការរីកដុះដាលផុសផល ដើម្បីជួយលើកកម្ពស់ក្នុងការងារស្ដារនីតិសម្បទា និងសមាហរណកម្មជនជាប់ឃុំ ក្នុងមណ្ឌលអប់រំកែប្រែទី១

-ការងារសំណង់ដែលនៅសេសសល់  ត្រូវបន្តអនុវត្តតាមផែនការ ដែលបានដាក់ចេញ អោយបានរួចរាល់

-បន្តពង្រឹង ត្រួតពិត្យ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យបាត់បង់ ដូចជាផ្ទះមុខងារ ដីធ្លី អគាររដ្ឋបាល អគារឃុំ រថយន្ត សម្ភារៈផ្សេងៗ ។ល។

-បន្តពង្រឹងត្រួតពិនិត្យឆែកឆេរ តាមកងព័ន្ធទាំង៤ ព្រមទាំងច្រកចូលអគារឃុំទាំងអស់

-ការងារថ្ងៃខាងមុខ ឯកឧត្តមប្រធាន នឹងចាត់ឱ្យមន្ត្រីជំនាញចុះសិក្សា ដើម្បីរៀបចំសាងសង់អគារស្នាក់នៅថ្មី របស់មន្ត្រីការិយាល័យសន្តិសុខ មានប្រមាណជា ៦០បន្ទប់





ជាកិច្ចបញ្ចប់ នៃអង្គប្រជុំ ឯកឧត្តមប្រធានមណ្ឌល បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវលទ្ធផលការងារ ដែលសម្រេចបាន និងសូមប្រសិទ្ធពរជ័យប្រោសព្រំ សិរីមង្គលវិបុលសុខ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះមណ្ឌលអប់រំកែប្រែទី១ ទាំងអស់ បានជួបជុំក្រុមគ្រួសារដោយភាពសប្បាយ ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងថែរក្សាសុខភាពឱ្យបានល្អ និងជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា  ឆ្នាំ២០២៦ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១

Telegram Channel : t.me/CorrectionalCC1

Previous Post Next Post