មណ្ឌលអប់រំកែប្រែទី១ បានរៀបចំអាហារបំប៉ន ចែកជូនដល់ជនជាប់ឃុំ ចំនួន ៦៨០នាក់
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ លោកឧត្តមអគ្គានុរក្ស.៣ ស៊ឹម សិដ្ឋ អនុប្រធានមណ្ឌលទទួលផែនប្រតិបត្តិ បានសហការជាមួយប្រធានអគារ "ឋ" ប្រធានអគារ"ឃ៣" និងប្រធានអគារ"ឆ" បានរៀបចំអាហារបំប៉នចែកជូនដល់ជនជាប់ឃុំ
សូមជម្រាបថា មណ្ឌលអប់រំកែប្រែទី១ តែងធ្វើការលើកទឹកចិត្ត និងជំរុញឱ្យមានចលនាចែករំលែក ម្ហូបអាហារ តាមលទ្ធភាពដែលអាចធ្វើបានជូនដល់ជនជាប់ឃុំតាមអគារ ជាពិសេសជនជាប់ឃុំដែលគ្មានសាច់ញាតិ ជនជាប់ឃុំចាស់ជរា ជនជាប់ឃុំមានពិការភាព និងជនជាប់ឃុំដែលមានបញ្ហាសុខភាព ក៏ដូចជាក្រុមការងារធ្វើពលកម្មក្នុងមណ្ឌល។
នៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ ២០២៦ នៅមណ្ឌលអប់រំកែប្រែទី១។
រូបភាព ៖ មណ្ឌលអប់រំកែប្រែទី១




