អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបិទសវនកម្មនៅពន្ធនាគារខេត្តឧត្តរមានជ័យ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបិទសវនកម្មនៅពន្ធនាគារខេត្តឧត្តរមានជ័យ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្

 អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានបិទសវនកម្មនៅពន្ធនាគារខេត្តឧត្តរមានជ័យ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ



ឧត្តរមានជ័យ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សៅ ផាន់នី ប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ បានចូលរួមបិទសវនកម្មកាលបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងប្រតិភូអមដំណើរប្រជុំបិទកិច្ចសវនកម្មនៅពន្ធនាគារខេត្តឧត្តរមានជ័យ សម្រាប់កាលបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំលោក លោកស្រីអនុប្រធានពន្ធនាគារ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញក្នុងអង្គភាព ។



ឆ្លៀតក្នុងឱកាសបិទកម្មវិធីនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមប្រធានគណៈប្រតិភូបានមានប្រសាសន៍ផ្តាំផ្ញើលើការអនុវត្តការងារមួយចំនួនដូចជា ÷



- ការងារគ្រប់គ្រងហិរញ្ញវត្ថុ 

- ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ 

- ការងារគ្រប់គ្រងបុគ្គលិក ការផ្គត់ផ្គង់របបឧបត្ថម្ភនិងការងារជំនាញផ្សេងៗ

- ការត្រួតពិនិត្យចែកឆេរ និងពង្រឹងសន្តិសុខ សុវត្ថិភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។

ឯកឧត្តមប្រធានប្រតិភូប្រកាសបិទកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់កាលបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។




ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តឧត្តរមានជ័យ។


រូបភាព ៖ ពន្ធនាគារខេត្តឧត្តរមានជ័យ

Previous Post Next Post