ពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌដូនពេញ និងរាជធានីភ្នំពេញ ឱ្យចុះពិនិត្យទីតាំងហ្គេមបាញ់ត្រីក្នុងផ្សារទំនើបសូរិយា
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌដូនពេញ និងរាជធានីភ្នំពេញ ឱ្យចុះពិនិត្យទីតាំងហ្គេមបាញ់ត្រីក្នុងផ្សារទំនើបសូរិយា

 ពលរដ្ឋសំណូមពរដល់អាជ្ញាធរខណ្ឌដូនពេញ និងរាជធានីភ្នំពេញ ឱ្យចុះពិនិត្យទីតាំងហ្គេមបាញ់ត្រីក្នុងផ្សារទំនើបសូរិយា



(​ភ្នំពេញ) ប្រជាពលរដ្ឋបានសម្ដែងការព្រួយបារម្ភ និងដាក់សំណូមពរយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការបើកដំណើរការទីតាំងល្បែងស៊ីសង (ទូបាញ់ត្រី) ចំនួន ៥ទូ ដែលបង្កប់ក្នុងផ្សារសូរិយា ជាន់ខាងលើ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។



​ប្រជាពលរដ្ឋបានដាក់ក្ដីសង្ឃឹម និងសំណូមពរផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។


​ពលរដ្ឋស្នើសុំឱ្យអាជ្ញាធរចុះត្រួតពិនិត្យ និងមានវិធានការលើទីតាំងខាងលើនេះ គឺក្នុងគោលបំណងពង្រឹងគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ដើម្បីបញ្ចៀសបញ្ហាក្មេងទំនើង អំពើចោរកម្ម និងផលប៉ះពាល់ផ្សេងៗដល់សន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។

Previous Post Next Post