ពន្ធនាគារខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែឧសភា ឆ្នាំ២០២៦
បាត់ដំបង ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ចំណាន ប្រធានពន្ធនាគារខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៦ មានដូចខាងក្រោម ៖
-ផ្សព្វផ្សាយអនុសាសន៍ណែនាំ របស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុង ស្មារតីអង្គប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តាមកម្មវិធី Zoom Meeting។
-ផ្សព្វផ្សាយសេចក្តីណែនាំ លេខ ០១៩ សណន ស្តីពីការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាស័ក្តិមន្ត្រីពន្ធនាគារលើបណ្ដាញសង្គមផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងនោះលោកប្រធាន បានផ្ដល់អនុសាសន៍ណែនាំ និងទិសដៅអនុវត្តបន្តដល់មន្ត្រីក្រោមឱវាទដូចជា៖
១.ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យវត្តមានមន្ត្រីក្រោមឱវាទទាំងអស់ ឱ្យបានម៉ឺងម៉ាត់បំផុត
២.ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវបង្កើត App No Drug ក្នុងទូរស័ព្ទដៃ
៣.ផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ជាពិសេសមន្ត្រីត្រូវនៅឆ្ងាយពីគ្រឿងញៀន
៤.ពង្រឹងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងសន្សំសំចៃថាមពលអគ្គីសនី
៥.ពង្រឹងការត្រួតពិនិត្យ ឆែកឆេរ រុករកសម្ភារចូលក្នុងពន្ធនាគារ
៦.ត្រូវយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការយាមគ្រប់គោលដៅទាំងអស់ ទាំងយប់ និងទាំងថ្ងៃ
៧.ពង្រឹងការត្រួតពិនិត្យ សុខភាព និងអនាម័យជនជាប់ឃុំ
៨.ថ្នាក់ដឹកនាំ រួមនឹងមន្ត្រីជំនាញការិយាល័យទាំងប្រាំ ត្រូវបន្តសហការការងាររួមគ្នា និងសាមគ្គី ភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អប្រសើរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអនុប្រធានពន្ធនាគារ ប្រធាន អនុប្រធានការិយាល័យទាំងប្រាំ ប្រធានអនុប្រធានផ្នែក និងមន្ត្រីជំនាញពាក់ព័ន្ធ។
នៅព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តបាត់ដំបង។
រូបភាព ៖ ពន្ធនាគារខេត្តបាត់ដំបង




