ពន្ធនាគារខេត្តសៀមរាប បានរៀបចំពិធីប្រកាសបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ពន្ធនាគារខេត្តសៀមរាប បានរៀបចំពិធីប្រកាសបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦

 ពន្ធនាគារខេត្តសៀមរាប បានរៀបចំពិធីប្រកាសបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦



សៀមរាប ៖ អង្គភាពពន្ធនាគារបានរៀបចំពិធី ប្រកាសព្រះរាជក្រឹត្យលេខ នស/រកត/០៤២៦/៥២៣ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្តីពីការបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ពិធីនេះមានការអញ្ជើញចូលពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ភាន ឆវ័ន្ត ប្រធានពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារ មន្ត្រីលេខាដ្ឋានសាលាដំបូងខេត្តសៀមរាប និងជនជាប់ឃុំដែលមានចំណាត់ថ្នាក់សន្តិសុខទាបផងដែរ។





ក្នុងព្រះរាជក្រឹត្យខាងលើ ត្រូវបានបន្ធូរបន្ថយទោសដល់ទណ្ឌិតនៅពន្ធនាគារខេត្តសៀមរាប ចំនួន០៦នាក់ ស្រី ០០នាក់ មានដូចខាងក្រោម៖

- បន្ធូរបន្ថយទោសរយៈពេល៣ខែ ចំនួន០៣នាក់ ស្រី០០នាក់

- បន្ធូរបន្ថយទោសរយៈពេល៦ខែ ចំនួន០៣នាក់ ស្រី០០នាក់។


ថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តសៀមរាប។


រូបភាព ៖ ពន្ធនាគារខេត្តសៀមរាប

Previous Post Next Post