ក្រុមការងារជំនាញការិយាល័យស្ថាបនា និងថែទាំសំណង់របស់នាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរ ដើម្បីចុះពិនិត្យធ្វើបច្ចុប្បន្នភាពប្លង់បាត នៅមណ្ឌលអប់រំកែប្រែទី១
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ លោកវរអគ្គានុរក្ស.២ ណាំ កេង ប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរ បានទទួលស្វាគមន៍ និងផ្ដល់កិច្ចសហការ ជាមួយ លោកឧត្តមអគ្គានុរក្ស.២ អោ ប៉ូឡែត អនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមុខរបរ និងក្រុមការងារជំនាញការិយាល័យ ស្ថាបនា និងថែទាំសំណង់របស់នាយកដ្ឋាន បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខរបរ ដើម្បីចុះពិនិត្យធ្វើបច្ចុប្បន្នភាពប្លង់បាត នៅមណ្ឌលអប់រំកែប្រែទី១ ។
នៅព្រឹក ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមណ្ឌលអប់រំកែប្រែទី១
រូបភាព និងខ្លឹមសារ ៖ មណ្ឌលអប់រំប្រែប្រែទី១



