ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះធ្វើអធិការកិច្ច នៅពន្ធនាគារខេត្តស្វាយរៀង
ស្វាយរៀង ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀងបានទទួលស្វាគមន៍ លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តស្វាយរៀង និងសហការី បានអញ្ជើញចុះធ្វើអធិការកិច្ច អំពីស្ថានភាពរស់នៅរបស់ជនជាប់ឃុំ របបអាហារជនជាប់ឃុំ និងចុះ ហត្ថលេខាបិទបញ្ជីលើសៀវភៅចុះបញ្ជីឈ្មោះជនជាប់ឃុំទាំងបួនប្រភេទ ព្រមទាំងពិភាក្សាការងារដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ពន្ធនាគារ។
ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តស្វាយរៀង។
រូបភាព៖ ពន្ធនាគារខេត្តស្វាយរៀង




