ក្រោយពីពិធីបើកផ្លូវការយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ
នៅព្រឹកថ្ងៃទី១៨ ខែឧសភា នៅពេលរសៀល ខ្ញុំបានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តផែនការយុទ្ធនាការដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរព័ត៌មានរាជធានីខេត្ត សមាគមសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល អ្នកអ្នកពាក់ព័ន្ធផ្សេងទៀត។
យើងរួមគ្នាប្រយុទ្ធប្រឆាំងនិងលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្តល់នូវសន្តិសុខព័ត៌មាន សុវត្ថិភាពព័ត៌៎មានជូនដល់ប្រជាពលរដ្ឋ។ ប្រធានបទសំខាន់ក្នុងយុទ្ធនាការជំហានទី២ នេះគឺ«ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ដែលមានទិសដៅតម្រង់ទៅរកយុវវ័យដែលកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។














