ពន្ធនាគារខេត្តកំពង់ធំ បានប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ
កំពង់ធំ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហ៊ួរ ប្រធានពន្ធនាគារខេត្តកំពង់ធំ បានទទួលស្វាគមន៍ ឯកឧត្ដម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាប្រធានគណ:ប្រតិភូ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង នៅពន្ធនាគារខេត្តកំពង់ធំ សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដែលមានការអញ្ជើញចូលរួមពីលោក-លោកស្រីអនុប្រធានពន្ធនាគារ ថ្នាក់ការិយាល័យ ថ្នាក់ផ្នែក និងមន្រ្តីជំនាញពាក់ព័ន្ធ។
ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ធំ។
រូបភាព ៖ ពន្ធនាគារខេត្តកំពង់ធំ










