ពន្ធនាគារខេត្តកំពង់ស្ពឺ រៀបចំកម្មវិធីអប់រំដល់ជនជាប់ឃុំ
កំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ បានចាត់អោយការិយាល័យ អប់រំកែប្រែ និងស្ដារនីតិសម្បទា សហការជាមួយ ការិយាល័យប្រតិបត្តិ បានប្រជុំអប់រំជនជាប់ឃុំ ដោយមានការចូលរួមពី
លោកវរអគ្គានុរក្សថ្នាក់លេខ២ ចេង សុភ័ក្ត្រ ប្រធានការិយាល័យប្រតិបត្តិលោកអគ្គានុរក្សថ្នាក់លេខ១ ខៀវ ប៊ុណ្ណា អនុប្រធានការិយាល័យអប់រំកែប្រែ និងស្តារនីតិសម្បទា
បានធ្វើការអប់រំដល់ជនជាប់ឃុំជាបុរសដែលខ្លឹមសារដូចខាងក្រោម៖
-បទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ
-សីលធម៌សង្គម
-ក្រមព្រហ្មទណ្ឌផ្សេងៗទាក់ទងនឹងពន្ធនាគារ
-ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
-លក្ខខណ្ឌផ្សេងៗដើម្បីទទួលបានការ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស
-អនាម័យក្នុងការរស់នៅ និងការថែទាំសុខភាព ។
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ស្ពឺ ។
រូបភាព ៖ ពន្ធនាគារខេត្តកំពង់ស្ពឺ


