ពន្ធនាគារខេត្តស្វាយរៀង បានរៀបចំប្រជុំពិនិត្យ ចាត់ចំណាត់ថ្នាក់សន្តិសុខដល់ទណ្ឌិត ប្រចាំឆមាស ឆ្នាំ២០២៦
ស្វាយរៀង ៖ លោកឧត្តមអគ្គានុរក្ស៣ អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារទទួលផែនប្រតិបត្តិ តំណាង លោកប្រធានពន្ធនាគារខេត្តស្វាយរៀង បានដឹកនាំប្រជុំ ពិនិត្យ វាយតម្លៃ ចំណាត់ថ្នាក់សន្តិសុខប្រចាំឆមាស ឆ្នាំ២០២៦ ដល់ទណ្ឌិត ចំនួន ២៨៥នាក់ (ស្ត្រី ១៥នាក់) ផ្តោតសំខាន់លើកម្រិតនៃការអនុវត្តទោស បទល្មើសនិងឥរិយាបថរស់នៅរបស់ជនជាប់ឃុំម្នាក់ៗក្នុងកំឡុងពេលជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានពន្ធនាគារ លោកប្រធានការិយាល័យ លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអនុប្រធានពន្ធនាគារ ក៏បានណែនាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវបន្តតាមដានការកែប្រែខ្លួនរបស់ជនជាប់ឃុំ និងគ្រប់គ្រងជនជាប់ឃុំឱ្យបានត្រឹមត្រូវ ទៅតាមការកំណត់ប្រភេទចំណាត់ថ្នាក់សន្តិសុខ ដែលគណៈកម្មការអង្គភាពបានប្រជុំពិនិត្យវាយតម្លៃនៅពេលនេះ។
ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តស្វាយរៀង។
រូបភាព និងខ្លឹមសារ ៖ ពន្ធនាគារខេត្តស្វាយរៀង


