គណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនៅពន្ធនាគារខេត្តកំពត
កំពត ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អៀង សារឹម ប្រធានពន្ធនាគារខេត្តកំពត បានទទួលស្វាគមន៍ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃ បានដឹកនាំក្រុមការងារជំនាញ មកបំពេញបេសកកម្មធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ លើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទ្រព្យសម្បត្ដិរដ្ឋ បុគ្គលិក ជនជាប់ឃុំ និងកិច្ចប្រតិបត្ដិការនានា ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធានពន្ធនាគារ ប្រធាន អនុប្រធានការិយាល័យ ប្រធានផ្នែក និងមន្ត្រី ព្រមទាំងផ្ដល់អនុសាសន៍ល្អៗ បន្ថែមទៀតសម្រាប់យកមកបន្ដអនុវត្ដការងារសម្រេចបានជោគជ័យបន្ថែមទៀត។
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពត ។
រូបភាព ៖ ពន្ធនាគារខេត្តកំពត




