ឯកឧត្តម អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំកិច្ចប្រជុំ ពង្រឹងការងារជំនាញ ការិយាល័យប្រតិបត្តិ និងរដ្ឋបាលសរុប ព្រមទាំង លើកទិសដៅបន្ត
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានដឹកនាំកិច្ចប្រជុំ ពង្រឹងការងារជំនាញ ការិយាល័យប្រតិបត្តិ និងរដ្ឋបាលសរុប ព្រមទាំង លើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធានមណ្ឌល ប្រធានការិយាល័យប្រតិបត្តិ ប្រធានអគារ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការមួយចំនួនដូចខាងក្រោម ៖
-បន្តពង្រឹងវិន័យមន្ត្រី និងពង្រឹងគ្រប់គ្រងអវត្តមានតាមគោលដៅ
-ពង្រឹងការងារផ្ដល់សេវាសាធារណៈ ពិនិត្យរាល់ឯកសារ បំពេញបែបបទឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស
-ពង្រឹងការងារត្រួតពិនិត្យឆែកឆេររុករកវត្ថុហាមឃាត់ និងសម្អាតអនាម័យជុំវិញអគារឱ្យបានស្អាតជានិច្ច
-ពង្រឹងការងារគ្រប់គ្រងជនជាប់ឃុំ ស្របតាមចំណាត់ថ្នាក់សន្តិសុខ
-ពង្រឹងត្រួតពិនិត្យ សន្តិសុខសណ្ដាប់ធ្នាប់ ទាំងក្នុង និងក្រៅមណ្ឌល
-ពង្រឹង និងត្រួតពិនិត្យលទ្ធផលការងារ ផ្នែកទាំងបី ដូចជា ផ្នែកគ្រប់គ្រងជនជាប់ឃុំ ផ្នែកតាមដានអនុវត្តនីតិវិធី ផ្នែកទិន្នន័យ និងប័ណ្ណសារ
-បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។
នៅរសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ ២០២៦ នៅមណ្ឌលអប់រំកែប្រែទី១។
រូបភាព និងខ្លឹមសារ មណ្ឌលអប់រំកែប្រែទី១











