ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តឃាត់ខ្លួនមនុស្សចំនួន១.៣៣២នាក់ ស្មើនឹង១៦សញ្ជាតិ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ..
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តឃាត់ខ្លួនមនុស្សចំនួន១.៣៣២នាក់ ស្មើនឹង១៦សញ្ជាតិ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ..

រាជធានីភ្នំពេញ ៖ក្នុងរយៈពេល ២សប្ដាហ៍ ដើមខែមិថុនា ឆ្នាំ២០២៦នេះ  កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តឃាត់ខ្លួនមនុស្សចំនួន១.៣៣២នាក់ ស្មើនឹង១៦សញ្ជាតិ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams)។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 




បើតាមលោក ទូច សុឃៈ ជនទាំងនោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍១៣៣នាក់ ស្មើនឹង២សញ្ជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៨៧នាក់ ស្មើនឹង៥សញ្ជាតិ និងកំពុងបន្តនីតិវិធី១.១១២នាក់ ស្មើនឹង១៧សញ្ជាតិ។ 



អ្នកនាំពាក្យបានបន្ថែមទៀតថា ប្រតិបត្តិការ២សប្ដាហ៍នោះ ធ្វើឡើងតាមគោលដៅចំនួន៧៨កន្លែង លើភូមិសាស្ត្រចំនួន១២ រាជធានី-ខេត្ត។ 


ជាការកត់សម្គាល់ សមត្ថកិច្ចចម្រុះក្រសួងមហាផ្ទៃបានស្រាវជ្រាវ និងបង្ក្រាបក្រុមមួយដែលមានតួនាទីក្នុងការតាមដានសកម្មភាពរបស់សមត្ថកិច្ច ប្រមូលយកព័ត៌មាន និងរូបភាព រាយការណ៍ទៅមេក្លោងដែលជាឧក្រិដ្ឋជន ដើម្បីរៀបចំវិធានការទប់ទល់នឹងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច។ 


លោក ទូច សុឃៈ បានអះអាងទៀតថា «ក្រោយការស៊ើបអង្កេត សមត្ថកិច្ចបានបើកប្រតិបត្តិការឃាត់ខ្លួនមេក្លោង និងបក្ខពួកសរុប ១៦នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោង និងបក្ខពួកដែលនៅសេសសល់ជាបន្តបន្ទាប់ទៀត»។ 



ជាមួយគ្នានេះដែរ ក្នុងរយៈពេល២សប្ដាហ៍ ដើមខែមិថុនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃក៏បានបន្តផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ ជាទឹកប្រាក់សរុប ១៩៧.៨៤០.០០០រៀល៕

Previous Post Next Post