ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គូរដាក់មន្ត្រីជំនាញ ចុះសិក្សាស្រាវជ្រាវ លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលការពារព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ស្រុកមេមត់ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីក្រោមឱវាទនិងប្រេីជនសុីវិលអង្គុយរាប់ក្បាលឡានយកលុយ ប្រព្រឹត្តរបៀបអំពើពុករលួយ ជិះសេះលែងដៃ.!
អាសយដ្ឋានទីស្នាក់ការអង្គភាពសារព័ត៌មាន ស្វាយជ្រុំ ញូស៍ (www.k-svaychromnews.com.kh) ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទំនាក់ទំនងការិយាល័យព័ត៌មានតាមរយៈលេខ 085 355 299 ។ សូមអរគុណ...!
គេហទំព័រ ស្វាយជ្រំ ញូស៍ www.k-svaychromnews.com.kh ដំណើរការតាមប្រកាស់លេខ៖ ១៦១ ប្រក ព.ម ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គូរដាក់មន្ត្រីជំនាញ ចុះសិក្សាស្រាវជ្រាវ លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលការពារព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ស្រុកមេមត់ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីក្រោមឱវាទនិងប្រេីជនសុីវិលអង្គុយរាប់ក្បាលឡានយកលុយ ប្រព្រឹត្តរបៀបអំពើពុករលួយ ជិះសេះលែងដៃ.!

ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គូរដាក់មន្ត្រីជំនាញ ចុះសិក្សាស្រាវជ្រាវ លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលការពារព្រំដែនទ្វេភាគីដា ហៅច្រកដូង7ដើម ស្រុកមេមត់ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីក្រោមឱវាទនិងប្រេីជនសុីវិលអង្គុយរាប់ក្បាលឡានយកលុយ

ប្រព្រឹត្តរបៀបអំពើពុករលួយ ជិះសេះលែងដៃ.!



ប្រភពពីមន្ត្រីសិទ្ធិ និងលោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វាភាគីដា ហៅដូង7 ដេីម បានបញ្ជាក់ឲ្យដឹងថា លោក អេង ចាន់ណា មេប៉ុស្តិ៍នគរបាលច្រកនេះ តែងតែប្រេីកូនចៅ នៅចាំបេីកប៉ារ៉ាស់ព្រំដែន អោយរថយន្ត រុឺម៉ក ដឹក ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខូចគុណភាពដូចជា បន្លែ ផ្លែឈើត្រីសាច់ និងទំនិញផ្សេងៗចេញពីវៀតណាម ពិសេសបេីកដៃអោយឡាន ខ្នាតយក្សធំៗ ដឹកជញ្ជូនកសិផលផ្សេងៗ លេីសទម្ងន់ចេញចូលដឹកទំនិញមិនទាន់ទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ។








ដែលបញ្ហានេះហេីយទើប លោក អេង ចាន់ ណា មេប៉ុស្តិ៍នគរបាលច្រកព្រំដែនទ្វេភាគីដា ហៅដូង 7ដេីម នឹងបក្សពួក ប្រមូលលុយដាក់ក្នុងហោប៉ៅចែកគ្នាធ្វេីមានធ្វើបាន យ៉ាងសុខស្រួល មិនខ្វល់ពីសុខភាពប្រជាពលរដ្ឋដោយសារទំនិញ បន្លែ ផ្លែឈើត្រីសាច់ មានសារជាតិគីមី ជាពិសេសទៅ ទៀតនោះធ្វើអោយផ្លូវលំ ផ្លូវជាតិ រងការខូចខាត ស្ទើរទាំងស្រុងដោយសារឡានធំៗដឹកលេីសទម្ងន់ខូចផ្លូវជាបន្តបន្ទាប់ រីឯលោក នាយប៉ុស្តិ៍នគរបាលច្រកមួយនេះរក្សាភាពស្ងៀមស្ងាត់ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោក អេង ចាន់ណា មេប៉ុស្តិ៍ច្រកព្រំដែនដា ហៅដូង7 ដេីម ត្រូវបានបណ្ដាញសារព័ត៌មានចុះផ្សព្វផ្សាយ លាតត្រដាង ជាបន្តបន្ទាប់របស់មេប៉ុស្ដិ៍នគរបាលដ៍មហិមាកាន់តំណែងដុះស្លែរហូតដល់សព្វថ្ងៃ ប្រហែលជាអាងខ្នងបង្អែករឹងមាំ នៅខេត្តទេដឹង? ទើបបណ្ដោយអោយមន្រ្តីក្រោមឱវាទបើកបារ៉ាស់អោយឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែនចេញចូលតាមអំពើចិត្ត។






ដូច្នេះ ហេីយអាជីវករក៍ដូចជាក្រុមឈ្មួញ បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ជាពិសេសឯកឧត្តម ឱម យុិនទៀង ប្រធានអង្គប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មេប៉ុស្ដិ៍ និងស្ថាប័នពាក់ព័ន្ធ ជាច្រេីនកន្លែងអង្គុយចាំយកលុយនៅច្រកនេះផងទាន។

Previous Post Next Post